Home ព័ត៌មានជាតិ សមិទ្ធផលការងារ ជាច្រើន ដែលមន្ទីរព័ត៌មាន ខេត្តកណ្តាល សំរេចបាន គឺមិនអាចកាត់ផ្តាច់ ពីការចូលរួម របស់ស្ត្រី ជាមន្ត្រីរាជការក្នុងការ បំពេញការងារប្រចាំថ្ងៃ បានឡើយ

សមិទ្ធផលការងារ ជាច្រើន ដែលមន្ទីរព័ត៌មាន ខេត្តកណ្តាល សំរេចបាន គឺមិនអាចកាត់ផ្តាច់ ពីការចូលរួម របស់ស្ត្រី ជាមន្ត្រីរាជការក្នុងការ បំពេញការងារប្រចាំថ្ងៃ បានឡើយ

-

កណ្តាល៖ សមិទ្ធផលការងារជាច្រើន ដែលមន្ទីរព័ត៌មានខេត្តកណ្តាល សំរេចបាន គឺមិនអាចកាត់ផ្តាច់ ពីស្ត្រី ជាមន្ត្រីរាជការ ក្នុងការបំពេញការងារ ប្រចាំថ្ងៃ បានឡើយ។
នេះជាការលើកឡើង របស់លោក ចាប វន្នី ប្រធានមន្ទីរ ព័ត៌មានខេត្តកណ្តាល ខណៈដែល លោកនិងលោកស្រី ជាភរិយា អញើញចូលរួម ទិវាអន្តរជាតិ៨មិនា លើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ«សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្ត្រីគ្រប់រូប» ដែលរៀបចំធ្វើឡើង នៅមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី១០ មិនាឆ្នាំ២០២៥នេះ។
លោក ប្រធានមន្ទីរ បានចាត់ទុកស្រី្តជាដៃគូរ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ។បច្ចុប្បន្ននេះ ចំនួនស្ថិតិ ស្ត្រីជាថ្នាក់ដឹកនាំ និងស្ត្រីជាមន្ត្រីរាជការ មានការកើនឡើង ដែលនេះជាចំណុចវិជ្ជមាន មួយបង្ហាញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក៍ជាថ្នាក់ដឹកនាំខេត្តកណ្តាល ក្នុងការលើកកំពស់សមភាពយេនឌរ័ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្ត្រីគ្រប់រូប ក្នុងការ ចូលរួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ។
លោក ប្រធានមន្ទីរ បានកោត សរសើរ វាយតម្លៃខ្ពស់ ចំពោះស្រ្តី ជាមន្ត្រីរាជការ មន្ទីរព័ត៌មានខេត្ត កន្លងមក ក៍ដូចជា បច្ចុប្បន្ននេះដែរ បានយកចិត្តទុកដាក់ ខិតខំបំពេញការងារ ក្នុងការផលិត ផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិ ដូចបុរសដែរ ក្នុងវិសយ័ព័ត៌មាន សោតទស្សន៍ នៅខេត្តកណ្តាល។
គួរបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨ មីនា គឺជាទិវារំលឹកដល់ ការតស៊ូរបស់ស្ត្រី ទូទាំងពិភពលោក ដើម្បីទាមទារសិទ្ធិសេរីភាព និងសមភាពយេឌរ័។ ជារៀងរាល់ឆ្នាំ ប្រទេសនានា ជុំវិញពិភពលោក តែងតែប្រារព្ធទិវានេះ ដើម្បីអបអរសាទរ ចំពោះការរួមចំណែក របស់ស្ត្រី ក្នុងសង្គម ក៏ដូចជា ដើម្បីបន្តជំរុញ ការលើកកម្ពស់សិទ្ធិ និងតួនាទី របស់ស្ត្រីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read