ភ្នំពេញ: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើដល់ស្ថានប័ន និងអាជ្ញាធរពាក់ព័ន្ធរួមសហការគ្នា ឆ្លើយតបជាក់ស្តែងទៅនឹងស្ថានភាព សន្តិសុខសកលបច្ចុប្បន្នដែលកំពុងតែជួបប្រទះបញ្ហាស្មុគស្មាញ និងពោរពេញទៅដោយភាព មិនប្រាកដប្រជា នៃសភាពការណ៍គ្រឿងញៀន ដើម្បីរួមគ្នាជាធ្លុងមួយដោះស្រាយបញ្ហា ប្រឈមពាក់ព័ន្ធនឹងគ្រឿងញៀននេះ ក្រោមស្មារតីនិងទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»៕