នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប និងចំការម្រេច សុធី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។
កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ៕