Home ព័ត៌មានជាតិ ការចូលរួមអបអរ «ទិវាតម្រងនោមអន្តរជាតិ» របស់មណ្ឌលលាងឈាម នៃមន្ទីពេទ្យកេតុមាលា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ

ការចូលរួមអបអរ «ទិវាតម្រងនោមអន្តរជាតិ» របស់មណ្ឌលលាងឈាម នៃមន្ទីពេទ្យកេតុមាលា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ

-

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរ «ទិវាតម្រងនោមអន្តរជាតិនៅរៀងរាល់ថ្ងៃទី១៣ ខែមីនា» លោកវេជ្ជបណ្ឌិត ឈី ទិត អនុប្រធានសមាគមន៍តម្រងនោមកម្ពុជា និងជាប្រធានមណ្ឌលលាងឈាម នៃមន្ទីពេទ្យកេតុមាលា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ បានការអនុញ្ញាតិ និងចូលរួមដោយក្តីរីករាយជាមួយលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត រួមទាំងក្រុមហ៊ុនមួយចំនួន ដែលបាននាំយក ម្ហូបអាហារ ភេសជ្ជៈ និងសំភារៈប្រើប្រាស់ផ្សេងៗ ចែកជូនដល់អ្នកជម្ងឺ និងអ្នកថែទាំអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលលាងឈាម នៃមន្ទីពេទ្យកេតុមាលា ស្ថិតនៅផ្ទះលេខ០០ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានលោក ទឹម សុខា ជាអគ្គនាយក នៃក្រុមហ៊ុន TIM Medicare Co.,Ltd ជាក្រុមហ៊ុននាំចូលថ្នាំបង្កើន ឬ បណ្តុះគ្រប់ឈាមក្រហម ឈ្មោះថ្នាំ NANOKINE បានដឹកនាំបុគ្គលិកក្រុមហ៊ុន ចូលរួមដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត ក្នុងការចុះចែកអាវយឺតចំនួន ២៥០ អាវ ជូនដល់អ្នកជម្ងឺ និងអ្នកថែទាំអ្នកជម្ងឺផងដែរ ។
សូមជម្រាបជូនដែរថា «ទិវាតម្រងនោមអន្តរជាតិ» គឺជាយុទ្ធនាការសកលមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃតម្រងនោមរបស់យើង ចំពោះសុខភាពទូទៅ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺតម្រងនោម និងបញ្ហាសុខភាព ដែលពាក់ព័ន្ធរបស់វា។ ទិវាតម្រងនោមពិភពលោកនេះ គឺបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែមីនា ដែលបានប្រព្រឹត្តិឡើងនៅទូទាំងពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read