លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញទទួលថវិកាឧបត្ថម្ភការចាក់បំពេញដី និងផ្តល់សម្ភារសិក្សា ចំនួន ១ ០០០ដុល្លារ ពីលោក កែវ ពិសិដ្ឋ និងភរិយា ដែលជាសប្បុរសជន ជូនដល់មណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង និងមណ្ឌលជីវិតថ្មី នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។ក្នុងកម្មវិធីនោះក៏មានការពិសាអាហាររួមគ្នា រវាងក្រុមការងារ សប្បុរសជន ក្មេងកំព្រា និងអ្នករស់នៅមណ្ឌលជីវិតថ្មីផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក កែវ ពិសិដ្ឋ និងភរិយា ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០០ដុល្លារ ជូនដល់កម្មវិធីទិវាជាតិអំណានលើកទី១០ ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅឆ្នេរប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខាងមុខនេះផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង