ភ្នំពេញ៖ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ឱ្យបំផុសស្មារតីជាតិនិយមដល់យុវជនទាំងអស់ឱ្យស្រលាញ់ និងស្នេហាជាតិតាមការណែនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកុំឱ្យប្រកាន់យកស្មារតីសន្តិភាពនិយមពេក។