សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

0
120

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត រដ្ឋមន្ត្រី អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិង និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណៈប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here