រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

0
113

ព្រៃវែង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងការប្រារព្ធពិធីព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ ២០២៥ ដែលមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋដែលគាត់អញ្ជើញមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីឱ្យទទួលបាននូវសុវត្ថិភាពខ្ពស់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំអនុវត្ត ពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើងជាពិសេស ការអនុវត្តឱ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅតាមមូលដ្ឋានប្រកបដោយសុខសុវត្ថិភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

LEAVE A REPLY

Please enter your comment!
Please enter your name here