ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្តាប់ពីឡើងបេះផ្លែទឹកដោះគោទុំ ប៉ុន្តែជាន់ប៉ះមែកតូច បណ្តាលឲ្យ បាក់ធ្លាក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ជនរងគ្រោះឈ្មោះ លិវ សាម អាយុ៦៣ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕