Home ព័ត៌មានសន្តិសុខសង្គម កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចះ ចុះបង្ក្រាបនិងរឹបអូសឈើជិត ៤០កំណាត់ ក្នុងស្រុកចិត្របូរីខេត្តក្រចេះ

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចះ ចុះបង្ក្រាបនិងរឹបអូសឈើជិត ៤០កំណាត់ ក្នុងស្រុកចិត្របូរីខេត្តក្រចេះ

-

កម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានចុះប្រមូលនិងរឹបអូសឈើដែលគ្មានច្បាប់ ដែលជនមិនស្គាល់មុខអារផែលាក់តាមព្រៃ ដោយពួកគេបានលាក់ដោយសម្ងាត់នៅចំណុចសណ្ដាយ ឧបសម្ព័ន្ធ ភូមិទ្រាបឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ។

ករណីចុះបង្ក្រាបទីតាំងស្តុកឈើខាងលើនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាប កាលពីថ្ងៃទី៩ ខែខែកុម្ភ: ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រ ឃុំ ថ្មី ស្រុកចិត្របុរីខេត្តក្រចេះ ជាប់នឹងព្រំប្រទល់ ភូមិចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ឈើដែលបង្ក្រាបបានជាប្រភេទឈើលេខ១ ឈើផ្ចឹក និង សុក្រម មានចំនួនច្រើនជិត៤០កំណាត់ ជាប្រភេទឈើឡាំងផែ៤ជ្រុង ឬហៅថាឈើឃ្លុំ ។

បច្ចុប្បន្ន ឈើខាងលើត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានដឹកជញ្ជូនយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងទៅតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read