Home ព័ត៌មានជាតិ នគរបាលខេត្តកែប សហការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋាន

នគរបាលខេត្តកែប សហការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋាន

-

ខេត្តកែប៖ ដោយមានការណែនាំ និងចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានរបស់ខ្លួន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហុឹម ចន្ធូ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ លោកអធិការនគរបាលក្រុងកែប លោកចៅសង្កាត់ និងគណៈគ្រប់គ្រងសាលា បានអញ្ជើញដឹកនាំប្រជុំជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៦២៤នាក់ ស្រី២៩២នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read