Home ព័ត៌មានជាតិ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

-

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ព្រឹកថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានមានការអញ្ជើញចូលរួម ពីឯកឧត្តម ជា អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។គោលបំណងនៃកិច្ចប្រជុំគឺដើម្បីណែនាំ និងពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានាសំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជំរុញផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្តម ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ។ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អ និងសូមកុំឱ្យមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read