Home ព័ត៌មានជាតិ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត១ម៉ឺនបណ្ណ ជូនពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត១ម៉ឺនបណ្ណ ជូនពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ

-

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ ៨២៩បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ២០២គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ឯកឧត្តម ឆាយ ឫទ្ធិសែន ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ ក្នុងខេត្តកំពង់ឆ្នាំងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read