នៅព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បន្ទាប់ពីបានប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា រយៈពេល៧ថ្ងៃកន្លងមកនេះ។ ពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានប្រារព្ធធ្វើឡើងនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចសង្ឃ មន្ត្រីសង្ឃ និងថ្នាក់ដឹកនាំកំពូលៗជាច្រើនផងដែរ។
មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ...
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៥ ក្នុងស្រុកព្រៃនប់ គឺឃុំអណ្តូងថ្ម ឃុំជើងគោ ឃុំព្រៃនប់ ឃុំសំរុង និងឃុំទួលទទឹង ដោយបានធ្វើដេញថ្លៃរួមគ្នា នៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសគាំទ្រឃុំសង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៥ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១.ឃុំអណ្តូងថ្ម គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៤ បានចូលរូមដេញថ្លៃ
២.ឃុំជើងគោ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៦ បានចូលរូមដេញថ្លៃ
៣.ឃុំព្រៃនប់...
ព័ត៌មានជាតិ
រយៈពេល២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល
marath -
ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងែទី៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១២.០២៩សេវា ទទួលបានចំណូលសរុប ៦៣.១០៧.៤០០រៀល ស្មើនឹងជាង១៥.០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ដដែល សេវាដែលរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៧.៤៩៧សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន ៤.០៦២ ទទួលបានចំណូល ៥.៨៨៩.០០០រៀល បន្ទាប់មកគឺវិស័យសូរិយោដីចំនួន ២១៧សេវា ទទួលបានចំនូល ១៤.២០០.០០០រៀល វិស័យសំណង់ចំនួន ៦៤សេវា ទទួលបានចំណូល១៩.៣៥៣.៤០០រៀល វិស័យសុខាភិបាលចំនួន ៦១សេវា ទទួលបានចំនូល ៨.១៦០.០០០រៀល វិស័យវប្បធម៌និងវិចិត្រសិល្បៈចំនួន៤៣សេវា ទទួលបានចំណូល ៣.៩២០.០០០រៀល និងវិស័យទេសចរណ៍មានចំនួន ២៧សេវា ទទួលបានចំនូល ៥,៤៣៥,០០០រៀល។
ចំណែកឯវិស័យមានពលរដ្ឋមកស្នើសុំតិច គឺវិស័យសាធារណការនិងដឹកជញ្ជូនមានចំនួន១៧សេវា ទទួលបានចំណូល២.៦០០.០០០រៀល វិស័យពាណិជ្ជកម្មមានចំនួន ១២សេវា ទទួលបានចំណូល...
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ថ្លែងថា៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស
marath -
កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការស្ថាបនាស្ពានបេតុងមួយខ្សែប្រវែង ៨៤ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វេីដំណើររបស់សិស្សានុសិស្ស នៅតំបន់ស្ទឹងឆ្វេង ឱ្យមានសុវត្ថិភាព ក្នុងរដូវទឹកឡើង ការថ្លែងបែបនេះក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានបេតុងស្ទឹងឆ្វេង នៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម លឹម ស៊ី ដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង...
ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺជូនមន្ត្រីកងកម្លាំងជាង ២ម៉ឺននាក់ ក្នុងឆ្នាំ២០២៤
marath -
ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៥នេះ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ស្មើនឹងកំណើន១៣៩%។ នៅឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន ការបើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិចំនួន៥ខេត្ត និងរៀបចំសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤ មានអ្នកចូលរួម៣២០រូបស្រី៩៤នាក់។
ក្រៅពីនេះ ក្រសួងបានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារបើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់មន្ត្រីជាប្រចាំ ដោយសារសុខភាពរបស់មន្ត្រី គឺជាកត្តាកំណត់នៃផលិតភាព និងប្រសិទ្ធភាពការងារជូនអង្គភាព ជាតិ និងប្រជាជន។ លោកបានបញ្ជក់ថា...
ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស
marath -
តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់ បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមលោក សៅ សំរុង មេឃុំកំពង់រាប បានថ្លែងឱ្យដឹងថា នៅក្នុងឃុំកពង់រាប មានបងប្អូនប្រជាកសិករដាំដំណាំពោតសម្រាប់ធ្វើចំណីសត្វជិត ១រយគ្រូសារ លើផ្ទៃដីប្រមាណ ៧៧ហិកតា ហើយបងប្អូនប្រជាកសិករ អាចដាំបាន២ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់ ដោយ ១ហិកតា ទទួលបានទិន្នផល ចន្លោះពី ១០ ទៅ ១៦តោន ក្នុងមួយហិកតា ។
លោកមេឃុំកំពង់រាបបានថ្លែងបន្តថា សម្រាប់ទីផ្សារពោតគឺមានក្រុមឈ្មួញបានចុះមកទិញដល់ចំការ ដោយលក់ក្នុងតម្លៃ ៧០ម៉ឺនរៀល១តោន។
គួរបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យនិងការប្រមូលផលដំណាំពោត របស់បងប្អូនប្រជាកសិករនៅកំពង់រាប ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង...
ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ប្រៃសណីយ៍កម្ពុជា បានចុះMOU ដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ
marath -
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ។
ការអនុស្សរណៈនៃការយោគយល់ (MOU) រវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងនាថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមអគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
marath -
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ខ្ញុំបាទពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដែលនេះគឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។...
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ គ.ជ.ប.ជ
marath -
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
ព័ត៌មានជាតិ
ឯកឧត្តម គ្រុយ ម៉ាឡែន ចុះត្រួតពិនិត្យ និងរៀបចំការងារបរិស្ថានតាមទីតាំងនានា ដេីម្បីត្រៀមរៀបចំពិធីអបអរសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកណ្តាលរយះពេល៣ថ្ងៃ
marath -
ខេត្តកណ្តាល៖ ដើម្បីអោយដំណើរការរៀបចំពិធីអបអរសង្ក្រាន្តឆ្នាំថ្មីនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាលរយះពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៤ ១៥ និង១៦ ខែមេសាខាងមុខ ប្រព្រឹត្តទៅដោយភាពសប្បាយ និងសោភ័ណភាពស្រស់ស្អាត
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណ:កម្មការឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថាននៃគណៈកម្មការរៀបចំសង្រ្កាន្តខេត្តកណ្តាល នៅថ្ងៃទី ២៧ ខែមីនានេះ បានចុះត្រួតពិនិត្យ និងរៀបចំការងារបរិស្ថានតាមទីតាំងនានា ដេីម្បីត្រៀមរៀបចំពិធីអបអរសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកណ្តាលរយះពេល៣ថ្ងៃនេះ។ ក្នុងការចុះត្រួតពិនិត្យការងារត្រៀមរៀបចំសង្ក្រាន្តនេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន ក៏បានលើកទឹកចិត្តដល់ក្រុមការងាររបស់មន្ទីរព័ត៌មានខេត្តកណ្តាល បន្តធ្វើព័ត៌មាន និងបទយកការណ៍ខ្លីៗបន្ថែមទៀត លើការងារនានា ក៏ដូចជាបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពផងដរ ដើម្បីអោយការប្រារព្ធពិធីអបអរឆ្នាំថ្មីនៅខេត្តកណ្តាលឆ្នាំំ២០២៥នេះ ប្រព្រឹត្តទៅដោយផ្តល់ការសប្បាយជូនភ្ញៀវជាតិ និងអន្តរជាតិដែលបានមកចូលរួមកម្សាន្តសប្បាយ។
គួរបញ្ជាក់ដែរថា អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថានជាអនុគណ:កម្មការ១ ក្នុងចំណោម អនុគណៈកម្មការទាំង ១០ នៃគណៈកម្មការរៀបចំសង្រ្កាន្តខេត្តកណ្តាល ដោយផ្តោតលើការងារគោលគឺ ឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្ត ការដឹករៀបចំតុបតែង និងការងារគោលមួយចំនួនទៀត។
...









