ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ រៀបចំធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ
marath -0
តាកែវ៖ បន្ទាប់ពីការរៀបចំបុណ្យទន្លេបានជោគជ័យទៅតាមការគ្រោងទុក នៅពេលនេះរដ្ឋបាលខេត្តតាកែវ កំពុងតែរៀបចំព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីបន្តទៀត ដែលសង្រ្កាន្តឆ្នាំថ្មីនេះពិតជាកក្រើកជាក់ជាពុំខាន ព្រោះមានព្រឹត្តិការប្លែកៗនិងសប្បាយជាច្រើនជូនបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ត។ ដោយឡែកនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ មីនា ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកចូលរួមផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់កម្មវិធី តាកែវសង្រ្កាន្ត ឆ្នាំ២០២៥នេះ ក្រុមការងាររដ្ឋបាលខេត្តបានសិក្សាត្រៀមរៀបចំ ការប្រណាំងរទះគោសាឡី នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗសម្រាប់ផ្ដល់ការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និង...
ព័ត៌មានជាតិ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ
marath -
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមសម្ពោធក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ស្ថិតនៅវត្តអង្គពពាយមានជ័យ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកអង្គស្នួល មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីជាច្រើនរូប។
សូមបញ្ជាក់ផងដែរថា៖ ពិធីសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ គ្រោងនឹងធ្វើនាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក
marath -
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើត រោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅក្នុងភូមិសាស្ត្រ ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាព នៃគម្រោងដែលបានដាក់ស្នើមក ក.អ.ក។
សូមជម្រាបថា គម្រោងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ នៅពេលដាក់ដំណើរការពេញលេញរោងចក្រនឹងត្រូវការកម្លាំងពលកម្មសរុប ប្រមាណ១៧០នាក់ ហើយមានគោលដៅនាំចេញ៩០% និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក១០%។
ជាលទ្ធផលបឋម សំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ ទទួលបានការឯកភាពជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពីអង្គប្រជុំ។
ព័ត៌មានជាតិ
កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នានាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ
marath -
ភ្នំពេញ ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយ ជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទំាងពីរ បានវាយតម្លៃខ្ពស់ និងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវឱ្យ សម្រេចបានជោគជ័យ ដើម្បីធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង រួមទាំង មនុស្សជាតិ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល ស្មុគស្មាញ ពិបាកប៉ាន់ស្មាន ទាំងភូមិសាស្ត្រនយោបាយ និងសង្គ្រាម ពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាមកំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្តាញជា អន្តរជាតិ៕
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឆ្លៀតពេលសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិត២រូប ដែលកំពុងសិក្សាជំនាញអក្សរសាស្ត្រឡាវ
marath -
នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ ក្នុងពិធីជប់លៀង នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតពេលសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនប្រុស វ៉ានី សុគា មកពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងប្អូនប្រុស លី វុទ្ធី មកពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបច្ចុប្បន្នប្អូនទាំងពីរ ជានិស្សិតឆ្នាំទី២ ជំនាញអក្សរសាស្ត្រឡាវ និងបានឧបត្ថម្ភថវិកាម្នាក់ៗ ចំនួន ៥០០ដុល្លារផងដែរ។
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
marath -
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម លោកវរសេនីយ៍ទោ នី វិបុល អធិការរង ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ជួបសំណេះសំណាល សួរសុខទុក្ខកូនៗ ក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី ចំនួន ០៩នាក់ ចូលវិសមកាលមកលេងមណ្ឌល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនក្រុមនិស្សិត និងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់...
ព័ត៌មានជាតិ
ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) នៅសណ្ឋាគារស៊ីហ៊ូ
marath -
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) នៅសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ...
ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ អញ្ជើញជាតំណាងរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»
marath -
នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មការផ្សព្វផ្សាយហ្វ្រង់កូហ្វូនីនៅកម្ពុជាបានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនមកពីក្រសួង/ស្ថាប័នសាធារណៈនៃរាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ តំណាងអង្គទូតបរទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជន ប្រមាណ១២០នាក់។
គួរបញ្ជាក់ថា ការប្រារព្ធពិធីនេះក៏ជាការរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ។
ព័ត៌មានជាតិ
អ្នកនាំពាក្យ ថ្លែងពីសារៈសំខាន់នៃទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន!
marath -
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា...
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ
marath -
(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។
ប្រសាសន៍នេះត្រូវបានឯកឧត្តមអភិបាលខេត្ត លើកឡើងនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារថ្នាក់ខេត្ត/ស្រុក ព្រមទាំងកម្លាំងជំនាញ បានចុះពិនិត្យទីតាំងដីដែលជនខិលខូច ធ្វើស្រែប្រាំង មានប្រហែល២.០០០ហិចតា ដែលស្ថិតនៅដីព្រៃលិចទឹក នៅចំណុចអាខ្វក់តូច និងអាខ្វក់ធំ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលធ្វើស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ









