ភ្នំពេញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋានទូទាំងប្រទេស នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ព័ត៌មានសន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន១នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល
marath -
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុ ណារ៉ាក់ នាយករងមន្ទីរ, និង លោក វរសេនីយ៍ទោ ផៃ កុសល នាយរងការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ខា ផែនណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយបានស្រាវជ្រាវតាមជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិន ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ៥គីឡូ ៩៧៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕
ខេត្តឧត្តរមានជ័យ ៖ ដោយសារតែទប់កំហឹងមួយឆាវមិនបាន បុរសជាប្តីបានដុតបំផ្លាញផ្ទះខ្លួនឆេះខ្ទេច ព្រោះតែប្រពន្ធរត់ទៅដេកផ្ទះអ្នកជិតខាង ដើម្បីគេចពីប្តីវាយធ្វើបាប។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យជាប្តី មានឈ្មោះ ភាន់ ជា អាយុ៤២ឆ្នាំ។ រីឯប្រពន្ធឈ្មោះ វី ស៊ីណែត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ៕
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យម្នាក់ បង្កើត Facebook Page ដើម្បីបោកប្រាស់អ្នកដទៃ លក់ជ្រូកកណ្តុរ ពេលបានលុយហើយ ប្លុកអ្នកទិញចោល
marath -
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ច ចាប់ខ្លួន ក្រោយបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។
ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ សម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្ដឹង សូមទូរស័ព្ទទៅកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី 010 665 675៕
ព័ត៌មានសន្តិសុខសង្គម
កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួច
marath -
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:៣៥នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួច (លួចម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ) ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង ឃុនលី នៅចំណុចផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ រស់ ឌីម៉ង់ នៅចំណុចបូរីកំបូល៣ ផ្ទះលេខ១៤ ផ្លូវលេខ០៥B ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣:០៥នាទីយប់ ដែលនិងប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៩០៦ ផ្លូវលេខ១២៨ ក្រុមទី១៩ ភូមិ០៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២៣:៥២នាទីយប់។
*ជនសង្ស័យ:
-ទី១ ឈ្មោះ តាំង ឃុនលី ហៅ អាតឿ...
ព័ត៌មានសន្តិសុខសង្គម
អគ្គិភ័យឆាបឆេះឃ្លាំងផលិតនិងស្តុបសម្ភារពូក មួយកន្លែងស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
marath -
នៅវេលាម៉ោង១៧:៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិតនិងស្តុបសម្ភារពូក ស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រ ចំនួន០១ឃ្លាំង, ម៉ូតូ ចំនួន០៥គ្រឿង រួមទាំងសម្ភារស្តុបក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត ១០%) ។
នៅវេលាម៉ោង២០:១០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន៤០ឡាន ស្មើរនឹង ១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់អស់ ចំនួន០៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន០១ឡាន...
ភ្នំពេញ ៖ នាយកដ្ឋនាប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះ បានសង្កេតឃើញថា មានជនអនាមិកបានបង្ហោះផ្សព្វផ្សាយ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លឹមបោកបញ្ឆោត ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន៕
ព័ត៌មានសន្តិសុខសង្គម
៥នាក់ស្លាប់ មានមន្រ្តីអាវុធហត្ថ៤នាក់ ក្នុងហេតុការណ៍ ចរាចរណ៍ នៅស្រុកលំផាត់
marath -
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបហ្កឡេីងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
ព័ត៌មានសន្តិសុខសង្គម
បុរសម្នាក់ជិះម៉ូតូ ដេញចាប់ចោរ ជ្រុលបុកយុវជ២នាក់ កំពុងជិះម៉ូតូ បណ្ដាលដួលរងរបួស៣នាក់
marath -
ភ្នំពេញ ៖ បុរសវ័យខ្ទង់៤០ឆ្នាំជិះម៉ូតូ ដេញចាប់ចោរឆក់ស្រាប់តែជិះម៉ូតូបញ្ច្រាស់ទិស ក៏ជ្រុលទៅបុកយុវជន២នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលអោយដួលរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ ហេតុការណ៍កើតឡើង កាលវេលាម៉ោង២និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចរង្វង់មូលវិមានឯករាជ្យ តាមផ្លូវព្រះនរោត្ដមកែងផ្លូវព្រះសីហនុ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន៕
ព័ត៌មានសន្តិសុខសង្គម
បុរស០២នាក់បានស្លា.ប់.ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខេត្តបាត់ដំបង!
marath -
យ៉ាងហោចណាស់បុរស០២នាក់បានស្លា.ប់.ភ្លាមៗគៀបជាប់និងក្បាលរថយន្តនិងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍នៅវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តច្នៃពណ៌ខៀវ០១គ្រឿង បានដឹកដើមកាស្យាពេញ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោង ក៏បានយោករ៉េចង្កូតទៅបុករនាំងខាន់ចែកទ្រូងផ្លូវបណ្តាលអោយដាច់ខ្សែធ្នាក់ឈើរាយប៉ាយ និងជម្រុលទៅបុកអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ផ្អិបទៅហ្នឹងចង្កូតបណ្តាលអោយបែកមុខនិងទ្រូងស្លា.ប់០២នាក់ភ្លាមៗ និងម្នាក់ទៀតលោតរួចខ្លួនរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវីធី។