Tag: គ្រោះថ្នាក់ចរាចរណ៌
ព័ត៌មានសន្តិសុខសង្គម
៥នាក់ស្លាប់ មានមន្រ្តីអាវុធហត្ថ៤នាក់ ក្នុងហេតុការណ៍ ចរាចរណ៍ នៅស្រុកលំផាត់
marath -0
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបហ្កឡេីងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
ព័ត៌មានជាតិ
បុរសម្នាក់ជិះម៉ូតូ ដេញចាប់ចោរ ជ្រុលបុកយុវជ២នាក់ កំពុងជិះម៉ូតូ បណ្ដាលដួលរងរបួស៣នាក់
marath -
ភ្នំពេញ ៖ បុរសវ័យខ្ទង់៤០ឆ្នាំជិះម៉ូតូ ដេញចាប់ចោរឆក់ស្រាប់តែជិះម៉ូតូបញ្ច្រាស់ទិស ក៏ជ្រុលទៅបុកយុវជន២នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលអោយដួលរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ ហេតុការណ៍កើតឡើង កាលវេលាម៉ោង២និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចរង្វង់មូលវិមានឯករាជ្យ តាមផ្លូវព្រះនរោត្ដមកែងផ្លូវព្រះសីហនុ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន៕
ព័ត៌មានជាតិ
បុរស០២នាក់បានស្លា.ប់.ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខេត្តបាត់ដំបង!
marath -
យ៉ាងហោចណាស់បុរស០២នាក់បានស្លា.ប់.ភ្លាមៗគៀបជាប់និងក្បាលរថយន្តនិងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍នៅវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តច្នៃពណ៌ខៀវ០១គ្រឿង បានដឹកដើមកាស្យាពេញ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោង ក៏បានយោករ៉េចង្កូតទៅបុករនាំងខាន់ចែកទ្រូងផ្លូវបណ្តាលអោយដាច់ខ្សែធ្នាក់ឈើរាយប៉ាយ និងជម្រុលទៅបុកអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ផ្អិបទៅហ្នឹងចង្កូតបណ្តាលអោយបែកមុខនិងទ្រូងស្លា.ប់០២នាក់ភ្លាមៗ និងម្នាក់ទៀតលោតរួចខ្លួនរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវីធី។