Tag: ព័ត៌មានអន្តរជាតិ

យោងតាមសារពី លោកស្រីចៅក្រម Tomoko Akane ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំលើភាពគ្មានទោសពៃរ៍របស់ លោកប្រធានាធិបតី Duterte។ ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវដ៏ទទូចរបស់ប្រជាជនហ្វីលីពីន ក៏ដូចជាសេចក្តីអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។ បន្ថែមលើនេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើ លោកប្រធានាធិបតី Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។
ករណីរថយន្តក្រុង ដែលដឹកសិស្សសាលា ដលម្បីទៅចុះកម្មសិក្សាបានក្រឡាប់នៅស្រុក Nadi ខេត្ត Prachin Buri ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៣និង២០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​នៅ​លើ​ផ្លូវ​លេខ​៣០៤ គីឡូម៉ែត្រ​លេខ​២១០+៥០០ (​ចូល​) ច្រក​ចេញ​ចូល​ឃុំ​ប៊ូ​ប្រាម ស្រុក​ណា​ឌី ខេត្ត​ប្រា​ចិន​បុរី។ហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ សរុបមនុស្សស្លាប់១៧នាក់ និងរបួស២៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យណាឌី និងមន្ទីរពេទ្យ Kabin Buri៕

Latest Posts